ទំព័រមុខ » Spur បន្តកុងត្រាថ្មីជាមួយ Heung-Min Son រហូតដល់រដូវក្ដៅ ឆ្នាំ២០២៦
អន្តរជាតិ

Spur បន្តកុងត្រាថ្មីជាមួយ Heung-Min Son រហូតដល់រដូវក្ដៅ ឆ្នាំ២០២៦

Photo Credit: Tottenham Hotspur

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានប្រកាសជាផ្លូវការ កាលពីថ្ងៃអង្គារ​ អំពីការបន្តកុងត្រាថ្មីសម្រាប់ខ្សែប្រយុទ្ធឆ្នើមកូរ៉េខាងត្បូង Heung-Min Son ជាមួយសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៦ ដោយធានាថាប្រធានក្រុមវ័យ ៣២ឆ្នាំរូបនេះ នៅតែស្ថិតក្នុងក្លឹប ទោះបីជាមានពាក្យចចាមអារ៉ាមចាប់អារម្មណ៍ពី Barcelona យ៉ាងណាក៏ដោយ។ 

មួយទស្សវត្សរ៍ជាមួយក្លិប៖​ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ Heung-Min Son បានចូលរួមជាមួយក្លិប Tottenham Hotspur នៅខែសីហា ឆ្នាំ២០១៥ ក្នុងតម្លៃ ២២លានផោនពី Bayer Leverkusen។ តារាជើងស៊ុតអាស៊ីរូបនេះ គឺជាតួអង្គសំខាន់សម្រាប់ក្រុម ហើយការបន្ថែមកុងត្រាថ្មីនេះបង្ហាញថា Son នៅតែជាជម្រើសសំខាន់របស់គ្រូបង្វឹក Ange Postecoglou ក្នុងស្ថានភាពដ៏លំបាករបស់ក្រុមក្នុងរដូវកាលនេះ។   ចាប់តាំងពីចូលរួមជាមួយក្រុម Spur ម្ចាស់អាវលេខ៧ រូបនេះបានលេងសរុបចំនួន ៤៣១ ដងសម្រាប់ក្រុមមានមូលដ្ឋាននៅទីក្រុងឡុងន៍ និងស៊ុតបញ្ចូលទីបាន ១៦៩​គ្រាប់ ដែលជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតទី៤ ក្នុងប្រវត្តិសាស្ត្រក្លឹប។

កីឡាករអាស៊ីដំបូងឈ្នះស្បែកជើងមាសនៅ Premier League៖ Heung-Min Son រកបាន ១២៥គ្រាប់នៅ Premier League ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករអាស៊ីដំបូងគេក្នុងប្រវត្តិសាស្រ្តលីគកំពូលអង់គ្លេស។ ប្រធានក្រុម Tottenham Hotspur រូបនេះក៏បានឈ្នះស្បែកជើងមាសចំនួនមួយលើកផងដែរ ដោយរកបាន​២៣គ្រាប់ដូចគ្នាជាមួយ Mohamed Salah  ក្នុងរដូវកាល ២០២១-២២។


ស្ថានភាពក្រុមនៅ Premier League៖  បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម Tottenham លោក Son នៅតែ​ជា​កីឡាករ​ឆ្នើម​ម្នាក់​ទោះបីជា​ក្រុម​មានការ​លំបាក​យ៉ាងណាក៏ដោយ​។ Spurs ឈរនៅលេខរៀងទី 12 ក្នុងក្របខ័ណ្ឌPremier League ដោយ Son ស៊ុតបញ្ចូលទីបានត្រឹមតែ 5 គ្រាប់ប៉ុណ្ណោះ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ៦លើក ក្នុងការបង្ហាញខ្លួន ១៧ប្រកួត។ កិច្ចសន្យាបន្តរបស់គាត់បញ្ជាក់ពីការពឹងផ្អែករបស់ក្លឹបលើបទពិសោធន៍ និងភាពជាអ្នកដឹកនាំរបស់គាត់ នៅពេលដែលពួកគេរុករកយុទ្ធនាការដ៏លំបាកនេះ។

ប្រភព៖ BEINSPORT & SKYSPORTS