ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាចនឹងជំនួសក្រុមបាល់ទាត់ជម្រើសជាតិ ប៉ាគីស្ថាន ក្នុងវគ្គជម្រុះពានរង្វាន់ Asian Cup ឆ្នាំ២០២៧ ប្រសិនបើការសម្រេចរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) រក្សាទុកជាធរមាន។

ជុំវិញការពិន័យ PFF៖ យោងតាមការផ្សាយរបស់ សារព័ត៌មាន Indian express សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានពិន័យព្យួរសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន (PFF) ដោយមានប្រសិទ្ធភាពភ្លាមៗ បន្ទាប់ពីពួកគេបានបរាជ័យក្នុងការកែប្រែធម្មនុញ្ញរបស់ខ្លួនដើម្បីធានាបាននូវការបោះឆ្នោតប្រកបដោយយុត្តិធម៌ និងប្រជាធិបតេយ្យ សម្រាប់ការបំពេញកាតព្វកិច្ចរបស់ខ្លួនដែលបានកំណត់ដោយ FIFA ជាផ្នែកមួយនៃដំណើការប្រក្រតីរបស់ សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន។
លក្ខខណ្ឌរបស់ FIFA សម្រាប់ការដកបម្រាម: ការព្យួរនេះនឹងត្រូវបានដកវិញ ដរាបណា សហព័ន្ធសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថានរៀបចំមហាសន្និបាត ដើម្បីអនុម័តលើវិសោធកម្មនៃធម្មនុញ្ញរបស់ខ្លួនស្របតាមការបង្ហាញរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC។
ការរំពឹងទុក៖ ប្រសិនបើការសម្រេចនេះត្រូវបានកម្កល់ទុក នោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាចត្រូវបានដាក់ជំនួសក្នុងវគ្គជម្រុះពានរង្វាន់ 2027 Asian Cup ឆ្នាំ២០២៧៕ ក្រុមគោព្រៃកម្ពុជា បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងចំណោមក្រុមចាញ់លំដាប់កំពូលក្នុងការប្រកួតជម្រុះ Asian Cup ជុំជម្រុះដំបូង។ ជាមួយគ្នានេះ ម៉ាល់ឌីវ ឡាវ និងប៊ូតាន់ បានរក្សាតំណែងរបស់ពួកគេរួចហើយនៅក្នុងជុំទី 3 ក្នុងនាមជាក្រុមចាញ់ចំណាត់ល្អបំផុត។
ប្រភព៖ Indian Express & Asean Football