ខ្សែបម្រើក្រុម Bayern Munich គឺកីឡាករ Joao Palhinha នឹងត្រូវអវត្តមានពីការប្រកួតជាច្រើនសប្តាហ៍ ក្រោយពីមានបញ្ហារបួសសាច់ដុំ ក្នុងអំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល បើយោងតាមការផ្តល់ព័ត៌មានពីក្រុមការងាររបស់របស់ក្រុម Bayern Munich។
កីឡាករ Palhinha បានចាកចេញពីក្រុម Fulham និងចូលរួមជាមួយក្រុម Bayern Munich ដោយចុះកុងត្រារយៈពេល ៤ ឆ្នាំ។ ប៉ុន្តែ កីឡាករដ៏សំខាន់រូបនេះបានទទួលរងរបួស ក្រោយពីមានកាតព្វកិច្ចចូលរួមលេង និងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល។
គួរបញ្ជាក់ផងដែរថា ក្រុម Bayern Munich កំពុងឈរនៅលេខរៀងទី១ នៃលីគកំពូល Bundesliga ដោយនាំមុខ ៥ ពិន្ទុទៅលើក្រុមលេខ២ RB Leipzig ចំនួន ៥ ពិន្ទុ។ ក្រុមយក្សអាឡឺម៉ង់មួយនេះ ក៏នឹងមមាញឹកជាមួយការប្រកួតជាច្រើន ដោយក្នុងរយៈពេល ១១ ថ្ងៃ ក្រុមទាំងមូលនឹងត្រូវលេងរហូតដល់ទៅ ៤ ប្រកួតឯណោះ។
ក្រុម Bayern Munich នឹងមានភារកិច្ចប៉ះគ្នាជាមួយក្រុម Augsburg ក្នុងលីគកំពូល Bundesliga មុនត្រូវទៅប៉ះក្រុម Paris Saint-Germain ក្នុងព្រឹត្តិការណ៍ UEFA Champions League។ បន្ទាប់មក ក្រុមទាំងមូលនឹងត្រូវធ្វើដំណើរទៅកាន់ទឹកដី Borussia Dortmund សម្រាប់ការប្រកួតក្នុងលីគ មុនពេលដែលក្រុមទាំងមូលបន្តភារកិច្ចក្នុងពានរង្វាន់ German Cup ដោយត្រូវប៉ះគ្នាជាមួយក្រុម Bayer Leverkusen៕
Add Comment