កីឡដ្ឋានថ្មីក្នុងទឹកដីខេត្តសៀមរាបគឺ កីឡដ្ឋាន Akihiro Kato របស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរបានបញ្ចប់ការសាងសង់ជាស្ថាពរ បន្ទាប់ពីចំណាយរយៈពេល ១៧៤ ថ្ងៃក្នុងការសាងសង់។ បន្ទាប់ពីបញ្ចប់ការសាងសង់ថ្មីៗនេះ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានបើកទ្វារកីឡដ្ឋានថ្មីរបស់ខ្លួនជាលើកដំបូងស្វាគមន៍ សមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ សម្រាប់ការប្រកួតនៃពានរង្វាន់ Cambodia Premier League 2024/2025 ជុំទី២ សប្តាហ៍ទី១២ កាលពីល្ងាចថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឆ្លងកាត់ការប្រកួតអស់រយៈពេល ៩០ នាទី ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានយកឈ្នះទៅលើ សមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ៤-១ ដែលជាលទ្ធផលជោគជ័យដ៏ធំធេងមួយចំពោះការធ្វើជាម្ចាស់ផ្ទះក្នុងកីឡដ្ឋានថ្មីរបស់ខ្លួន។ លើសពីនេះទៅទៀត ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រ ដោយមានអ្នកចូលរួមទស្សនារហូតទៅដល់ ២,០៨៩ នាក់ពេញតំបន់កៅអីអង្គុយ និងមួយចំនួនទៀតឈរទស្សនា ដែលជាចំនួនមួយលើសពីការរំពឹងទុករបស់ក្លិបបាល់ទាត់ផ្ទាល់។
Add Comment