ទំព័រមុខ » Man Utd ត្រូវតែខំលេងក្នុងជំនួបជាមួយក្រុម Arsenal
អន្តរជាតិ

Man Utd ត្រូវតែខំលេងក្នុងជំនួបជាមួយក្រុម Arsenal

Photo Credit by Ash Donelon / Manchester United via Getty Images

ក្រោមការដឹកនាំរបស់លោក Ruben Amorim សម្រាប់ ៣ ប្រកួតដំបូង ក្រុមបិសាចក្រហម Manchester United មិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ។ ក្រុម Manchester United ក៏បានឡើងមកឈរលេខរៀងទី ៩ បណ្ដោះអាសន្ននៃកំពូលតារាង Premier League ផងដែរ។

ការត្រៀមខ្លួនសម្រាប់ជំនួបដ៏ធំជាមួយ Arsenal: អ្វីដែលអ្នកគាំទ្រកំពុងរង់ចាំមើលនោះគឺលោក Ruben Amorim នឹងជួបជាមួយក្រុមខ្លាំង Arsenal នាយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ខាងមុខនេះ ក្នុងក្របខណ្ឌ Premier League។ លោក Ruben Amorim បានបញ្ជាក់ថាក្រុមទាំងមូលស្ថិតក្នុងការតេស្តសាកល្បងនៅឡើយ សម្រាប់ទម្រង់លេងថ្មីរបស់លោក។ បើទោះបីជាក្រុម Manchester United បានយកឈ្នះក្នុងការប្រកួតទល់នឹងក្រុម Everton ក្តី ក៏ការលេងរបស់ក្រុមទាំងមូលនៅមានចន្លោះប្រហោង និងពិបាកលេងផងដែរ។ ការប៉ះក្រុមខ្លាំងដូចជា Arsenal ក្រុមទាំងមូលត្រូវតែប្រមូលអារម្មណ៍ និងហ៊ានលេងឱ្យបានប្រសើរជាងនេះ បូករួមទាំងការដេញបាល់ និងស្វែងយល់បន្ថែមអំពីគូប្រកួតបន្ថែមទៀត។

ស្ថានភាពរបស់កីឡាករ Bruno Fernandes និងកីឡាករ Leny Yoro: លោក Ruben Amorim បាននិយាយបន្ថែមអំពីស្ថានភាពរបស់កីឡាករ Bruno Fernandes និងកីឡាករ Leny Yoro។ លោកបានបញ្ជាក់ថាកីឡាករ Bruno Fernandes ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួត បន្ទាប់ពីកីឡាកររូបនេះត្រូវបានប្តូរចេញនៅនាទី ៦៦ ក្នុងការប្រកួតជាមួយក្រុម Everton ដោយសារបញ្ហារបួសបន្តិចបន្តួច។ ចំណែកឯកីឡាករ Leny Yoro វិញ លោកបានបញ្ជាក់ថាកីឡាករវ័យក្មេងរូបនេះអាចនឹងមានវត្តមានសម្រាប់ការប្រកួតទល់នឹងក្រុម Arsenal ដូចគ្នា។

លទ្ធផលថ្មីរបស់ក្រុម Manchester United ជាមួយលោក Ruben Amorim: ក្រុមបិសាចក្រហម Manchester United កំពុងតាមពីក្រោយក្រុមលេខ១ Liverpool រហូតដល់ទៅ ១៥ ពិន្ទុ។ ក្រុមទាំងមូលរកបានត្រឹម ១៣ គ្រាប់ប៉ុណ្ណោះតាមរយៈការលេង ១២ ប្រកួតកន្លងទៅ។ យ៉ាងណាមិញ ជ័យជំនះលើក្រុម Everton កាលពីថ្ងៃអាទិត្យក្នុងលទ្ធផល ៤-០ នេះ បានពង្រឹងស្មារតីក្រុមទាំងមូលឡើងវិញផងដែរ។ កីឡាករទាំងអស់ត្រូវតែផ្តោតអារម្មណ៍បន្ថែមទៅលើការប្រកួតទល់នឹងក្រុម Arsenal ដោយជំនួបជាមួយក្រុម Arsenal ៣ លើកចុងក្រោយនេះ ក្រុម Manchester United ពុំដែលទទួលបានជ័យជំនះឡើយ៕

ប្រភព៖ Reuters