ក្រុម Manchester City បានបញ្ចប់ការប្រជែងក្នុងខែធ្នូជាមួយនឹងជ័យជម្នះ ២-០ លើក្រុម Leicester City ក្នុងក្របខ័ណ្ឌ Premier League សប្តាហ៍ទី ១៩ ។ គ្រាប់បាល់ពី Savinho និង Erling Haaland បានផ្តល់ឱ្យក្រុមរបស់លោក Pep Guardiola ជាមួយនឹងការជំរុញដ៏សំខាន់នៅពេលដែលពួកគេ ឈានចូលការកួតពាក់កណ្តាលរដូវកាល។
សង្ខេបពីការប្រកួត : Manchester City បានចាប់ផ្តើមការប្រកួតបានយ៉ាងល្អ ដោយគ្រប់គ្រងបាល់លើគូរប្រកួត និងបង្កើតឱកាសជារឿយៗ។ គ្រាប់បាល់បានកើតឡើងនៅនាទី២១ នៅពេលដែលខ្សែប្រយុទ្ធ Savinho បានបញ្ចប់ទីដ៏ល្អ ពីការទះបាល់ចេញរបស់អ្នកចាំទី Stolarczyk។ ខ្សែប្រយុទ្ធ Erling Haaland បន្ថែមគ្រាប់បាល់ទី២ ដោយតែតបាល់បញ្ចូលទីដ៏អស្ចារ្យ នៅនាទី ៧៤ នាំឱ្យស្កាល់ជ័យជម្នះ ២ទល់នឹង០ នៅកីឡដ្ឋាន King Power របស់ក្រុមម្ចាស់ផ្ទះ Leicester City ។
ស្ថានភាពដ៏លំបាករបស់ Man City ក្នុងអំឡុងខែធ្នូ: Manchester City មានស្ថានភាពដ៏លំបាកក្នុងខែធ្នូ ដោយពួកគេ បានត្រឹមតែឈ្នះ ២ប្រកួត ស្មើ ២ និងរងបរាជ័យ ៤ ប្រកួតក្នុងការប្រកួតគ្រប់ពានរង្វាន់ក្នុងខែនេះ។ ពួកគេស្គាល់ជ័យជម្នះ២លើក គឺបានយកឈ្នះ ៣-០ លើក្រុម Nottingham Forest នៅ Premier League និងជ័យជម្នះដ៏សំខាន់ជាមួយ Leicester កាលពីយប់មិញ ២-០ ដូចគ្នា។ ក្រុមមេឃខៀវ បានរងបរាជ័យ ៤ប្រកួត ក្នុងខែនេះ ដូចជាចាញ់ក្រោមស្នាដៃក្រុម Aston Villa, Liverpool, Manchester United និង Juventus ហើយពួកគេបានស្មើ ជាមួយនឹងក្រុម Crystal Palace និង Everton នៅក្របខណ្ឌ Premier League ដែលបានបង្ហាញពីភាពមិនស៊ីសង្វាក់គ្នារបស់ពួកគេ។ ការទទួលជ័យជម្នះលើក្រុម Leicester គឺជាការផ្ដល់ក្ដីសង្ឃឹមសម្រាប់ប្រកួតប្រជែងជើងឯកឡើងវិញសម្រាប់ការប្រកួតបន្តបន្ទាប់ក្នុងរដូវកាលនេះ។
ការប្រកួតបន្ទាប់: ការប្រកួតបន្ទាប់របស់ Manchester City គឺប៉ះជាមួយ West Ham United ខណៈការប្រកួតបន្ទាប់របស់ Leicester City គឺប៉ះ Aston Villa ក្នុង Premier League សប្តាហ៍ទី២០ ដែលធ្វើឡើងនៅចុងសប្ដាហ៍នេះ ។
Source: Premiere League