ខ្សែបម្រើស្លាប Mykhailo Mudryk របស់ Chelsea ត្រូវបាន Football Association (FA) ព្យួរឈ្មោះបណ្តោះអាសន្ន បន្ទាប់ពីធ្វើតេស្តសារធាតុ Meldonium មានផលវិជ្ជមានក្នុងខែតុលា ឆ្នាំ 2024។
Mudryk ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះសារធាតុហាមឃាត់: កីឡាករអន្តរជាតិអ៊ុយក្រែន Mykhailo Mudryk ត្រូវបានរាយការណ៍ថាបានប្រើប្រាស់ Meldonium ដែលជាសារធាតុហាមឃាត់ក្រោមបទប្បញ្ញត្តិរបស់ភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (World Anti-Doping Agency ) ចាប់តាំងពីឆ្នាំ2016។ Meldonium ជាសារធាតុម្យ៉ាងជួយបង្កើនលំហូរឈាម និងបញ្ជូនអុកស៊ីសែនទៅកាន់សាច់ដុំ។ ប្រសិនបើត្រូវបានគេរកឃើញថាកីឡាករ Mudrykប្រើប្រាស់មែន នោះ កីឡាករ Mudryk អាចប្រឈមនឹងការព្យួរការប្រកួតរហូតដល់បួនឆ្នាំ។
Mudryk បានបដិសេធយ៉ាងម៉ឺនម៉ាត់ចំពោះការចោទប្រកាន់នេះ:Mudryk ដែលបានចូលរួមជាមួយ Chelsea កាលពីខែមករា ឆ្នាំ2023 ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ 89លានអឺរ៉ូ បានបដិសេធយ៉ាងទាំងសស្រុងចំពោះការចោទប្រកាន់នេះ។ Mudryk បាននិយាយថាគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគាត់មិនដែលបានប្រើប្រាស់សារធាតុហាមឃាត់ ឬបំពានច្បាប់ណាមួយឡើយ។Mudryk ដែលបានចូលរួមជាមួយ Chelsea ក្នុងខែមករា ឆ្នាំ 2023 ក្នុងកិច្ចព្រមព្រៀងមានតម្លៃដល់ £89 លាន បាននិយាយថា គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបដិសេធយ៉ាងម៉ឺនម៉ាត់ចំពោះការចោទប្រកាន់អំពីការប្រើប្រាស់សារធាតុហាមឃាត់។
សេចក្តីថ្លែងការណ៍របស់ Chelsea: ក្រុម Chelsea បានចេញសេចក្តីថ្លែងការណ៍ថា កីឡាករវ័យ 23 ឆ្នាំរូបនេះបានបដិសេធការប្រើប្រាស់សារធាតុញៀន ឬសារធាតុហាមឃាត់ណាមួយ។ ក្រុម នេះបាននិយាយថា Chelsea នឹងបន្តការគាំទ្រគាត់ និងអាចផ្តល់អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត ប្រសិនបើចាំបាច់។
ការប៉ះពាល់ដល់ក្រុម Chelsea: ការបង្ហាញខ្លួនចុងក្រោយរបស់ Mudryk សម្រាប់ Chelsea គឺនៅថ្ងៃទី 28 វិច្ឆិកា 2024 ក្នុងជ័យជម្នះ 2-0 លើ Heidenheim។ ការព្យួរជើងនេះជាបញ្ហាធំបំផុតសម្រាប់ក្រុម Chelsea ដោយសារតែ Mudryk ជាកីឡាករដ៏សំខាន់សម្រាប់ក្រុម។ ក្នុងការប្រកួតបន្ទាប់ Chelsea នឹងប៉ះ Shamrock Rovers ថាតើពួកគេអាចបន្តជ័យជម្នះ ឬក៏យ៉ាងណា។
ប្រភព៖ BBC Sport, GOAL