ទំព័រមុខ » Wolves បណ្តេញគ្រូបង្វឹកGary O’Neilក្រោយចាញ់ក្រុម Ipswich
អន្តរជាតិ

Wolves បណ្តេញគ្រូបង្វឹកGary O’Neilក្រោយចាញ់ក្រុម Ipswich

Photo Credit: Gary O'Neil/ Twitter

ក្រុម Wolverhampton Wanderers កំពុងប្រឈមមុខនឹងការលំបាកក្នុង Premier League ដោយមានតែ 9 ពិន្ទុក្នុងចំណោម 16 ប្រកួត។ ក្រោយការចាញ់ 2-1 ទៅក្រុមអ្នកប្រយុទ្ធIpswich ក្នុងថ្ងៃសៅរ៍ 14 ធ្នូ 2024 ក្រុមនេះបានសម្រេចចិត្តបណ្តេញគ្រូបង្វឹក Gary O’Neil។

ការបង្ហាញសមត្ថភាពរបស់លោក Gary O’Neil នៅ Wolves:លោក O’Neil បានចូលរួមដឹកនាំក្រុមនៅខែសីហា 2023 ប៉ុន្តែមិនអាចធ្វើអោយក្រុមមានការលូតលាស់ទទួលបានលទ្ធផលល្អសោះ។ Wolves បានឈ្នះត្រឹមតែ១ក្នុងចំណោមការប្រកួត​៥ និងកំពុងស្ថិតនៅទីតាំងទី 19 ក្នុងតារាង Premier League។ ការចាញ់ក្រុមប្រយុទ្ធIpswich ធ្វើអោយស្ថានភាពកាន់តែលំបាកដល់ក្រុមWolvesក្នុងរដូវកាលនេះ។

Wolvesសម្រេចបណ្តញលោកGary O’Neil​ :ដោយគ្មានសមត្ថភាពគ្រប់គ្រាន់ លោក Gary O’Neil​ ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹកក្រុម Wolves ។ បន្ទាប់ពីការចាញ់យ៉ាងធ្ងន់ធ្ងរក្រោមស្នាដៃក្រុម Everton កាលពីដប់ថ្ងៃមុននោះ លោក Gary O’Neil មិនអាចធ្វើឱ្យក្រុមមួយនេះមានភាពប្រសើរឡើង​​ និ​ង​នៅតែបន្តចាញ់ម្តងហើយម្តងទៀត បង្កឱ្យស្ថិតក្នុងតំបន់គ្រោះថ្នាក់ Relegation Zone ថែមទៀត។

លោក O’Neil បានក្លាយជាគ្រូបង្វឹកទី3 ដែលបានបណ្តេញចេញ: លោកGary O’Neil គឺជាគ្រូបង្វឹកទី 3 ដែលបានបណ្តេញចេញក្នុងរដូវកាលនេះ។ មុននេះ លោក Erik ten Hag ត្រូវបានបណ្តេញចេញពី Manchester United ក្នុងខែតុលា និង លោក Steve Cooper ពី Leicester City ក្នុងខែវិច្ឆិកា។

ជម្រើសសម្រាប់គ្រូបង្វឹកថ្មីរបស់ Wolves: បើយោងតាមការចុះផ្សាយព័ត៌មានពី Onefootball អតីតគ្រូបង្វឹក Porto លោក Sergio Conceição, លោក Graham Potter, លោក David Moyes, និងលោក Vítor Pereira ជាជម្រើសសម្រាប់ដឹកនាំក្រុម Wolves។ ក្រុមមានសង្ឃឹមថាគ្រូបង្វឹកថ្មីនឹងអាចជួយក្រុមដោះស្រាយបញ្ហានានា និងស្តារលទ្ធផលវិញ។


អនាគតគ្រូបង្វឹករ​បស់​ Wolverhampton Wanderers គ្រូបង្វឹកចំនួន៤នាក់​ ដែរនិងអាចមកដឹកនាំក្រុម Wolves​ ឆាប់ៗនេះដែលរួមមានអតីតគ្រូបង្វឹក Porto លោក Porto Sergio Conceiano, លោកGraham Potter, លោកDavid Moyes ,លោកSteve Cooper, និង លោក Vitor Pereira​ នេះបើយោងតាមការចុះផ្សាយព័ត៌មានរបស់ onefootball ។


ប្រភព : onefootball, The Athletic